top of page
Search

Entering a New Era Towards Greater Success of Daun Penh (Cambodia) Group


[English Below] ការបើកទំព័រសករាជថ្មី ឆ្ពោះទៅរកភាពជោគជ័យបន្ថែមទៀត របស់ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប បានរៀបចំពិធីអបអរសាទរការតែងតាំង លោក អុឹង ស៊ីវម៉េង ជា អគ្គនាយក ក្រុមហ៊ុន អញ្ជើញចូលរួមដោយឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន និងលោកជំទាវ ហេង សុខា ព្រមទាំងក្រុមគ្រួសារ ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំនិងនិយោជិកក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សរុបជាង៤០០នាក់ នៅសណ្ឋាគារ សូហ្វីតែល។

យោងតាមប្រសាសន៍ឧកញ៉ា អុឹង ប៊ុនហ៊ូវ លោកបានបញ្ជាក់ថា ពេលនេះជាពេលវេលាដ៏សក្កិសមបំផុតក្នុងការផ្ដល់ឱកាសបន្តវេនទៅលោក អុឹង ស៊ីវម៉េង ជាកូនប្រុសច្បង ដើម្បីបន្តដឹកនាំក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនទៅមុខ ដោយលោកបានធ្វើការសម្រេចចិត្តយ៉ាងយកចិត្តទុកដាក់បំផុតឈរលើហេតុផលធំៗចំនួន០៥ ទី១-ជាតម្រូវការចាំបាច់របស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន ទី២-លោក អុឹង ស៊ីវម៉េង មានចំណេះដឹងគ្រប់គ្រាន់ដោយបានបញ្ចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oxford Brookes នៅចក្រភពអង់គ្លេស ទី៣-លោកមានបទពិសោធន៍ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅចក្រភពអង់គ្លេស ហើយនៅបន្តជាម្ចាស់ភាគហ៊ុនរហូតមកដល់បច្ចុប្បន្ន ទី៤-លោកមានទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ ដឹកនាំដោយមានយុទ្ធសាស្ត្រច្បាស់លាស់តាមបែបឌីជីថល និងទី៥-លោកមានភាពជាអ្នកដឹកនាំ មានអត្តចរិកល្អ ផ្ដល់ជាគំរូ ស្ដាប់ហេតុផល និងបានគិតគូរដល់មនុស្សជំវិញខ្លួន ជាពិសេសបុគ្គលិកក្រោមឱវាទ និងតែងគិតគូរការជួយត្រឡប់ទៅវិញដល់សង្គមជាតិ។ ក្រោមការដឹកនាំរបស់លោក អុឹង ស៊ីវម៉េង លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងមានការរីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបន្តពង្រឹងភាពជាដៃគូរ បង្កើតនិងបង្កើនទំនាក់ទំនងថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថាឧកញ៉ា អុឹង ប៊ុនហ៊ូវ នៅបន្តដឹកនាំក្រុមហ៊ុនក្នុងមុខតំណែងជា ប្រធានអគ្គនាយកក្រុមហ៊ុន ហើយការផ្តល់ជូនភារកិច្ចដឹកនាំចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃទៅកូនប្រុសច្បង លោក អុឹង ស៊ីវម៉េង ជា អគ្គនាយកក្រុមហ៊ុន នឹងផ្តល់នូវពេលវេលាច្រើនជាងមុនជូនឧកញ៉ា សម្រាប់កិច្ចការសប្បុរសធម៌ ដែលលោកកំពុងយកចិត្តទុកដាក់នៅក្នុងមូលនិធិ ING Foundation។

លោក អុឹង ស៊ីវម៉េង បានថ្លែងថា នេះជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់រូបលោកផ្ទាល់ ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប ដែលតួនាទីជាអគ្គនាយកក្រុមហ៊ុន ស្ថិតក្រោមការគ្រប់គ្រងយកចិត្តទុកដាក់ខ្ពស់របស់លោកឪពុក ដែលជាស្ថាបនិកនិងជាអគ្គនាយក អស់រយៈពេលជាងមួយទស្សវត្សមកហើយ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដែលគាត់បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការផ្ទេរតួនាទីដ៏សំខាន់មួយនេះដល់រូបលោក។ លោកបន្តថា រយៈពេល ០២ឆ្នាំចុងក្រោយនេះ ក្នុងតួនាទីជាអគ្គនាយករងក្រុមហ៊ុន លោកទទួលបានការណែនាំជាច្រើន និងបានស្វែងយល់បន្ថែមនូវដំណើរការអាជីវកម្ម និងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងផ្នែកឯកជន និយ័តករ និងស្ថាប័នជំនាញរបស់ផ្នែកសាធារណៈជាដើម។

នៅចំពោះមុខប្រធានអគ្គនាយកក្រុមហ៊ុន និងក្រុមគ្រួសារ ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិក សរុបជាង៤០០នាក់ លោកបានធ្វើការប្តេជ្ញាចិត្តទទួលយកតួនាទីថ្មីនេះ ប្រកបដោយទំនុកចិត្តខ្ពស់ និងការទំនួលខុសត្រូវដើម្បីបន្តដឹកនាំក្រុមហ៊ុនវិវឌ្ឍន៍ទៅជាក្រុមហ៊ុនដ៏រឹងមាំ វិបុលភាព និងនាំមកនូវកិត្តិយសសម្រាប់អ្នកទាំងអស់គ្នា។ ហើយលោកបន្តថា លោកមានទិសដៅច្បាស់លាស់ នឹងដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលការណ៍សំខាន់ៗដើម្បីជាកាតាលីករសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន ដោយបើកទ្វារថ្មីមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយុវជនជំនាន់ក្រោយនាពេលអនាគតផងដែរ។



On June 10, 2022, Daun Penh (Cambodia) Group (DPCG) organized a ceremony to celebrate the new appointment of Mr. ING Seav Meng as the Chief Executive Officer for the Group, with the participation of Okhna ING Bun Hoaw, Chairman of DPCG, Lok Chumteav Heng Sokha and families, business partners, managements and employees in total of more than 400 people at Sofitel Phnom Penh Phokeethra Hotel. Okhna ING Bun Hoaw, stated that now is the right time to assign Mr. ING Seav Meng, the eldest son, the opportunity to lead the company towards greater success. He has made this decision very carefully based on 5 main reasons. Firstly, the need of the Company today. Second, he has a successful educational background with a bachelor’s degree in economics, from Oxford Brookes University, and a master’s degree in Business Management from the same University. Third, He has been a board member and founder of a technology company in the United Kingdom and remains a shareholder until today. Fourth, he is very talented and creative, leads with a clear strategy incorporating digitalization. And fifth, he displays good quality of leadership, good attitude, as a role model, reasonable and considerate of people around him, especially his subordinates and always considering giving back to society. Under the leadership of Mr. ING Seav Meng, he strongly hopes that the Company will continue to grow and develop, as well as enhance and add-in new corporate partnerships. This is important to note that Okhna ING Bun Hoaw, continues to lead the Company as the Executive Chairman. With this new appointment of the day-to-day operations to his eldest son, Mr. ING Seav Meng as the CEO, would save more time for Okhna ING Bun Hoaw to focus on his charity works in ING Foundation. Mr. ING Seav Meng stated that “This is a greatest moment for him and also is a historical milestone of Daun Penh (Cambodia) Group, where the role of CEO was held by his father, the Founder and CEO for more than a decade until May 15th, 2022, he carefully decided to transfer this important role to me”, said Seav Meng. He continued that in the last 2 years, as the Deputy CEO of DPCG, he received guidance and learned thoroughly about business processes and communication with stakeholders, including the private sector, regulators, and various institutions of the public sector. In front of the Chairman, families, business partners, managements, and employees, Mr. ING Seav Meng declared to stay committed in assuming this new role with confidence and accountability to continue leading the company to grow into a stronger and more prosperous company and for the honor for all of you. He said that he has a clear direction with ready strategies to roll out along with key principles that would drive growth and innovation for the company; therefore, this will open new doors of opportunity not only for the Cambodian people today but also for the next generations of tomorrow.

114 views0 comments
bottom of page